Arsenal កំពុងតែប្រឈមនឹងបញ្ហាកាយសម្បទារបស់កីឡាករមួយចំនួន នៅមុនការប្រកួត North London Derby ជាមួយ Tottenham Hotspur បន្ទាប់ពីការសម្រាកអន្តរជាតិ។
Arsenal ត្រូវជួបក្រុម Spurs ដោយសម្លឹងទៅលើការរក្សាតំណែងកំពូលតារាង ប៉ុន្តែឥឡូវនេះ ពួកគេអាចគ្មានកីឡាកររហូតដល់ 8 នាក់ សម្រាប់អ្នកចាត់ការលោក Mikel Arteta ។
Mohamed Elneny និង Emile Smith Rowe ត្រូវបានដកចេញពីការប្រកួតរួចហើយ ប៉ុន្តែ Thomas Partey, Kieran Tierney និង Takerhiro Tomiyasu ដែលត្រឡប់មកពីក្រុមជម្រើសជាតិមុនកាលកំណត់ អាចជាសញ្ញាមិនល្អផងដែរ។
Partey ដែលបានដកខ្លួនចេញពីក្រុមហ្គាណាកាលពីសប្តាហ៍មុន ត្រូវបានរាយការណ៍ពីបញ្ហាជង្គង់ ហើយបានខកខានការប្រកួតចំនួន 4 ក្នុងចំណោម 8 ប្រកួតរបស់ Arsenal នៅរដូវកាលនេះ ដោយសារបញ្ហាភ្លៅ។
Tierney បានក្លាយជាជម្រើសទី 2 នៅខ្សែការពារឆ្វេងនៅរដូវកាលនេះ បន្ទាប់ពីការមកដល់របស់ Oleksandr Zinchenko ប៉ុន្តែរូបគេ ក៏បានត្រលប់ទៅភាគខាងជើងទីក្រុងឡុងដ៍មុនកាលកំណត់។ កីឡាករសញ្ជាតិស្កុតឡែនរូបនេះ ត្រូវបានដកចេញពីការទទួលបានជ័យជម្នះ 2-1 កាលពីថ្ងៃសៅរ៍ទល់នឹងសាធារណរដ្ឋអៀរឡង់ បន្ទាប់ពីការប៉ះទង្គិចគ្នា ហើយត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុម។
ចំណែក Zinchenko បានរបួសកំភួនជើង ហើយត្រូវបានដកចេញពីការប្រកួត Nations League របស់អ៊ុយក្រែនជាមួយនឹងក្រុមស្កុតឡែន។
ខ្សែការពារ Tomiyasu ក៏បានត្រលប់ពីកាតព្វកិច្ចអន្តរជាតិផងដែរ។ ខ្សែការពារស្តាំជប៉ុន ទទួលការចាប់អារម្មណ៍ក្នុងជ័យជម្នះ 2-0 លើសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ប៉ុន្តែបានហោះត្រឡប់ទៅទីក្រុងឡុងដ៍មុនការប្រកួតជាមួយអេក្វាឌ័រ ដោយសារស្ថានភាពក្លិប។
Martin Odegaard បានអវត្តមានពីការទទួលជ័យជម្នះលើក្រុម Brentford ហើយបន្ទាប់មក បានបាត់បង់កាតព្វកិច្ចអន្តរជាតិជាមួយន័រវែស។ ចំណែក Ben White ត្រូវបានប្ដូរចេញនៅក្នុងវគ្គទីពីរក្នុងជ័យជម្នះនៅភាគខាងលិចទីក្រុងឡុងដ៍៕