×

ខ្សែការពារ Everton ត្រូវ​អវត្តមាន 5 សប្ដាហ៍ ដោយសារ​របួស​កជើង

Everton និយាយថា ខ្សែការពារ Nathan Patterson នឹងមិនអាចលេងបានរហូតដល់ 5 សប្តាហ៍ បន្ទាប់ពីរងរបួសកជើង ក្នុងកាតព្វកិច្ចអន្តរជាតិជាមួយស្កុតឡែន។

ខ្សែការពារស្លាបស្តាំវ័យ 20 ឆ្នាំ ត្រូវបានបង្ខំឱ្យចាកចេញអំឡុងពេលដែលស្កុតឡែនឈ្នះ 3-0 លើអ៊ុយក្រែនក្នុងការប្រកួត Nations League នៅកីឡដ្ឋាន Hampden Park កាលពីថ្ងៃទី 21 ខែកញ្ញា។

Everton និយាយថា Patterson នឹងទទួលការព្យាបាលរបួស។ ខ្សែការពាររូបនេះ បានក្លាយជាកីឡាករសំខាន់ក្រោមការដឹកនាំរបស់លោក Frank Lampard នៅរដូវកាលនេះ ហើយបានលេងគ្រប់ការប្រកួតក្នុងក្របខណ្ឌ Premier League ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ គេនឹងខកខានការប្រកួតក្នុងដីជាមួយនឹងក្រុម Manchester United នៅថ្ងៃអាទិត្យទី 9 ខែតុលា និង Tottenham 6ថ្ងៃបន្ទាប់។ Everton ក៏ប្រកួតជាមួយ Newcastle, Crystal Palace និង Fulham នៅខែក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង