×

Premier League មាន​កីឡាករ​របួស​ច្រើនជាងគេ​នៅអឺរ៉ុប កាលពី​រដូវកាលមុន

ទិន្នន័យថ្មីបង្ហាញថា Premier League បានមានកីឡាកររងរបួសច្រើនបំផុត ក្នុងចំណោមលីគកំពូលទាំង 5 ក្នុងបាល់ទាត់អឺរ៉ុបកាលពីរដូវកាលមុន។

ការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមកីឡាករចំនួន 1,231 នាក់ដែលរងរបួសក្នុងក្របខណ្ឌ Premier League ក្លិប Chelsea គឺជាក្លិបដែលទទួលរងគ្រោះច្រើនជាងគេ ដោយមាន 97 ករណី។

ក្លិបអង់គ្លេសក៏បានទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតតាមរយៈការរងរបួសដល់កីឡាករផងដែរ គឺ 184.57 លានផោន។

មានការរងរបួសចំនួន 4,810 ដង នៅទូទាំងលីគកំពូលទាំង 5 របស់អឺរ៉ុប ដែលកើនឡើង 20% ធៀបនឹងរដូវកាល 2020-21 ។

ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហ៊ុន Howden ក៏បានរកឃើញការរងរបួសរបស់កីឡាករនៅអឺរ៉ុប បានធ្វើឱ្យខាតបង់សរុបចំនួន 513.23 លានផោន ដែលកើនឡើង 29% ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង