×

សប្ដាហ៍នេះ CBS ផ្សាយបន្តផ្ទាល់​ជំនួប Arsenal, Liverpool ពិសេស Man City ប៉ះ Man Utd

Arsenal នឹងស្វែងរកការរក្សាតំណែងកំពូលតារាង EPL របស់ខ្លួន ខណៈ Liverpool ត្រូវជួបជាមួយក្រុមដែលកំពុងឡើងជើង នៅចុងសប្ដាហ៍នេះ។ ជាមួយគ្នានេះ Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ក្រុម Manchester United ក្នុងជំនួបដ៏សំខាន់ប្រចាំសប្ដាហ៍ ដែលការប្រកួតទាំង 3 គូ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខដោយ CBS តែមួយគត់។

Arsenal នឹងស្វាគមន៍ Tottenham Hotspur ដែលឈរនៅលេខ 3 នៅកីឡដ្ឋាន Emirates ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី 1 ខែតុលា វេលាម៉ោង 18:30 តទៅ។

Liverpool ក៏នឹងទទួលក្រុមភ្ញៀវ Brighton នៅកីឡដ្ឋាន Anfield នៅថ្ងៃដដែល វេលាម៉ោង 21:00 តទៅផងដែរ ដែលផ្សាយបន្តផ្ទាល់ នៅ MyTV។ ក្រុមហង្សក្រហម ដែលឈរនៅលេខ 8 ទើបតែស្គាល់ជ័យជម្នះ 2 ប្រកួតប៉ុណ្ណោះ ក្នុង 6 ប្រកួតកន្លងទៅ ត្រូវការជ័យជម្នះនៅសប្ដាហ៍នេះ។ ចំណែក Brighton ដែលស្ថិតនៅលេខ 4 ទើបតែតែងតាំងអ្នកចាត់ការថ្មី។

ចំណែកគូពិសេសសប្ដាហ៍នេះ គឺនៅថ្ងៃអាទិត្យ ទី 2 ខែតុលា ផ្សាយបន្តផ្ទាល់នៅ CTN ចាប់ពីម៉ោង 20:00 តទៅ ដែលជាជំនួប Manchester Derby ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង