×

Wolves បានចែកផ្លូវ​ពី​អ្នកចាត់ការ​របស់ខ្លួន

Wolves បានបញ្ចប់កុងត្រារបស់អ្នកចាត់ការ Bruno Lage បន្ទាប់ពីដឹកនាំ 16 ខែ និងក្រោយពីការបរាជ័យក្រោមថ្វីជើងក្រុម West Ham United បានធ្វើឱ្យពួកគេស្ថិតក្នុងក្រុមបាតតារាងទាំងបី។

Lage បានស្នងតំណែងលោក Nuno Espirito Santo កាលពីរដូវកាលមុន ហើយបានដឹកនាំក្រុម Wolves ទៅកាន់ចំណាត់ថ្នាក់លេខ 10 ក្នុងរដូវកាលដំបូងរបស់គាត់។ ប៉ុន្តែពួកគេបានឈ្នះតែមួយប្រកួត និងចាញ់ 9 ប្រកួត ក្នុងចំណោម 15 ប្រកួតចុងក្រោយនៅ Premier League ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់។

Wolves រកបានតែ 3 គ្រាប់ប៉ុណ្ណោះ និងទទួលបាន 6 ពិន្ទុពីការប្រកួត ៨ លើកដំបូងក្នុងរដូវកាលនេះ។

ពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះក្នុងការប្រកួតក្រៅដីនៅ Premier League ចំនួន 8 ដង ដែលជាកំណត់ត្រាដ៏ អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីរដូវកាល 2011-12 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង