×

Haaland អាចរកបាន 67 គ្រាប់នៅ​រដូវកាល​នេះ បើ​គេរក្សា​ទម្រង់​បច្ចុប្បន្ន

Erling Haaland នឹងបញ្ចប់រដូវកាល Premier League ដោយស៊ុតបញ្ចូលទីបាន 67 គ្រាប់ ប្រសិនបើគាត់រក្សាទម្រង់លេងដូចបច្ចុប្បន្ន និងចូលលេងបានជាប់លាប់។ នេះបើយោងតាមសារព័ត៌មាន Sky Sports ។

ប្រភពបន្តថា ប្រសិនបើ Haaland អាចរក្សាទម្រង់ និងឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់នោះ កីឡាករវ័យ 22 ឆ្នាំ នឹងអាចរកបាន 95 គ្រាប់ឬ 102 គ្រាប់នៅរដូវកាលនេះ ។

តួលេខទាំងនោះគឺផ្អែកលើអត្រាស៊ុតបញ្ចូលទីជាមធ្យមរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីដើមរដូវកាលរបស់ Premier League ។ Haaland មាន 14 គ្រាប់ហើយនៅពេលបច្ចុប្បន្ន ដោយមានអត្រានៃការស៊ុតចូល 1.89 គ្រាប់ក្នុង 90 នាទី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង