×

De Bruyne ចង់ឃើញ Foden លេង​នៅបម្រើ​កណ្ដាល​នៅពេលអនាគត

Kevin De Bruyne រំពឹងថា Phil Foden នឹងប្រែក្លាយទៅជាខ្សែបម្រើកណ្តាលនៅ Manchester City នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

Foden ទទួលការចាប់អារម្មណ៍ពីលោក Pep Guardiola ពេលគេលេងនៅបម្រើកណ្តាលក្នុងថ្នាលរបស់ City ប៉ុន្តែត្រូវបានគ្រូឱ្យលេងក្នុងនាមជាខ្សែបម្រើស្លាបភាគច្រើន។

លោក Guardiola បាននិយាយពីមុនអំពី Foden ដែលគេត្រូវរៀនពីភាពអត់ធ្មត់នៅក្នុងខ្សែបម្រើកណ្តាល ដោយត្រូវរៀនពី De Bruyne, Ilkay Gundogan និង Bernardo Silva ។

ប៉ុន្តែលោក Guardiola រំពឹងថានឹងផ្លាស់ប្តូរ Foden នៅចំណុចណាមួយ ហើយ De Bruyne ក៏យល់ឃើញដូចជាអ្នកចាត់ការរបស់គាត់ចំពោះកីឡាករវ័យ 22 ឆ្នាំរូបនេះផងដែរ។

De Bruyne ថា៖ “គេនៅមានពេលវេលាច្រើនទៀត ព្រោះគេមានអាយុត្រឹមតែ 22 ឆ្នាំប៉ុណ្ណោះ។ ខ្ញុំដឹងថានៅអាយុ 22 ឆ្នាំខ្ញុំមិនមែនជាកីឡាករដូចសព្វថ្ងៃនេះទេ”។

“ខ្ញុំគិតថា ទីបំផុតគេនឹងលេងនៅបម្រើកណ្តាលតាមគំនិតរបស់ខ្ញុំ ប៉ុន្តែនៅពេលនេះ វាប្រហែលជាល្អដែលគេលេងនៅស្លាប ដើម្បីឱ្យមានសេរីភាពកាន់តែច្រើន និងត្រូវការការណែនាំតិចតួច”។

“ខ្ញុំគិតថា គេនឹងលេងនៅបម្រើកណ្តាលកាន់តែច្រើននៅពេលគេកាន់តែចាស់ និងមានភាពរឹងមាំជាងនេះ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង