របួសកជើងរបស់ Raphael Varane នឹងមិនធ្វើឱ្យខ្សែការពារ Manchester United អវត្តមានរយៈពេលយូរនោះទេ។
Varane បានរបួសនៅក្នុងវគ្គទី មួយក្នុងការបរាជ័យ 6-3 ដោយសារ Man City បន្ទាប់ពី Man Utd ត្រូវបាននាំមុខ 1-0។ បន្ទាប់មក Varane ត្រូវបានចាកចេញពីទីលាន មុនពេលដែល Erling Haaland ស៊ុតបញ្ចូលទីគ្រាប់ទីពីរ ខណៈ Man Utd សល់គ្នាតែ 10 នាក់ពេល Varane កំពុងទទួលការពិនិត្យពីគ្រូពេទ្យ។
កីឡាករវ័យ 29 ឆ្នាំរូបនេះ កាន់តែមានបញ្ហារបួសខ្លាំងនៅនាទីទី 40 ពេល Man Utd ត្រូវបាននាំមុខ 3-0 ។ ប្រភពមួយចំនួន បានឱ្យដឹងថា របួសរបស់ Varane ថាមិនអាក្រក់ពេកទេ។
Varane បានបើករថយន្តចូលទៅក្នុងកន្លែងហ្វឹកហាត់ Carrington របស់ United កាលពីថ្ងៃចន្ទ ហើយអ្នកចាត់ការ Erik ten Hag នឹងបញ្ជាក់នៅថ្ងៃពុធ ប្រសិនបើគេមានអាចធ្វើដំណើរទៅកាន់ប្រទេស Cyprus សម្រាប់ការប្រកួតវគ្គចែកពូល Europa League ជាមួយក្លិប Omonia Nicosia ។
Victor Lindelof បានជំនួស Varane នៅកីឡដ្ឋាន Etihad ដែលជាការបង្ហាញខ្លួនជាលើកទីពីររបស់គេក្នុងរដូវកាលនេះ ខណៈបច្ចុប្បន្ន Man Utd មានខ្សែការពារកណ្តាល 4 នាក់រងរបួស ពោលគឺ Harry Maguire, Axel Tuanzebe, Phil Jones និង Varane។
Lindelof អាចចាប់ផ្តើមជាមួយ Lisandro Martinez នៅ Europa League មុនពេលក្រុមបិសាចក្រហម ធ្វើដំណើរទៅជួប Everton នៅថ្ងៃចន្ទ៕