×

Klopp ប្រដូច​ស្ថានភាព​របស់ Liverpool ទៅនឹង​ទម្រង់​របស់ Ronaldo បច្ចុប្បន្ន

អ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp បានលើកយកខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ជាឧទាហរណ៍ ដើម្បីពន្យល់ពីការធ្លាក់ចុះរបស់ក្រុមហង្សក្រហមរបស់លោកនាពេលបច្ចុប្បន្ន។

ក្រោយលទ្ធផលស្មើ 3-3 ជាមួយក្រុម Brighton ក្រុម Liverpool ឈរនៅលេខ 9 ក្នុងតារាងនៃក្របខណ្ឌ Premier League បន្ទាប់ពីឈ្នះតែ 2 ប្រកួតពីការប្រកួតចំនួន 7 ដង ហើយតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 11 ពិន្ទុ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ បាននិយាយថា៖ “តើអ្នកគិតថា Cristiano Ronaldo (ដែលត្រូវបាន ឱ្យអង្គុយនៅកៅអីបម្រុង នៅ Manchester United) នៅពេលនេះ កំពុងមានទំនុកចិត្តខ្ពស់លើខ្លួនឯងដែរឬទេ?”

“គាត់ជាកីឡាករល្អបំផុតក្នុងពិភពលោកជាច្រើនឆ្នាំ ហើយឥឡូវនេះគាត់កំពុងធ្លាក់ ដែលមិនដូចពីមុនទេ។ វាកើតឡើងចំពោះយើងទាំងអស់គ្នា។”

“Lionel Messi បានលេងកាលពីរដូវកាលមុន (នៅ Paris Saint-Germain) ដែលមិនដូចគាត់ពីមុនទេ ព្រោះរឿងទាំងនេះពិតជាកើតឡើងចំពោះយើងទាំងអស់គ្នា ហើយអ្នកត្រូវតែខិតខំដើម្បីឱ្យដូចពីមុនវិញ៕”

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង