អ្នកចាត់ការទូទៅរបស់ក្រុម Manchester City លោក Pep Guardiola បានបដិសេធរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ ដែលបានចុះផ្សាយថា កិច្ចសន្យារបស់ Erling Haaland មានលក្ខខណ្ឌពិសេសត្រង់ចំណុចមួយសម្រាប់ឱ្យ Haaland អាចសម្រេចចិត្តចូលរួមជាមួយក្រុម Real Madrid នាឆ្នាំ 2024 ។
Guardiola បានបញ្ជាក់ថា នេះជាការចុះផ្សាយមិនពិត ដែលការចុះផ្សាយនោះ បានបន្តថា Madrid បានធ្វើកិច្ចព្រមព្រៀងផ្តាច់មុខមួយ ដើម្បីចុះហត្ថលេខាជាមួយ Haaland ។ លោក Guardiola បាននិយាយថា៖ “វាមិនពិតទេ” “គាត់មិនមានលក្ខខណ្ឌ ដោះលែងឱ្យ Real Madrid ឬ ក្រុមណានោះទេ។”
“អ្វីដែលសំខាន់នោះគឺថាគេបានសម្របខ្លួន [ចាប់តាំងពីចូលរួមជាមួយ City] បានយ៉ាងល្អ។ ខ្ញុំមានអារម្មណ៍ថាគេសប្បាយចិត្តណាស់នៅទីនេះ ហើយនេះគឺជារឿងសំខាន់បំផុត”៕