Xabi Alonso ដែលបានបង្ហាញខ្លួនចំនួន 210 ប្រកួតឱ្យ Liverpool និងជួយឱ្យឈ្នះពាន Champions League និង FA Cup ត្រូវ បាន ក្លិបនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen តែងតាំង ជាអ្នកចាត់ការទូទៅ។
Alonso បានបញ្ចប់អាជីពជាកីឡាកររបស់គាត់ជាមួយ Bayern Munich ។ នេះគឺជាតំណែងអ្នកចាត់ការទូទៅដំបូងរបស់ Alonso បន្ទាប់ពីដឹកនាំក្លិប Real Sociedad B បាន 3 ឆ្នាំ។ Alonso ក៏បានចូលលេងក្នុងការប្រកួតមិត្តភាព Legends រវាង Liverpool និង Manchester United នាពេលថ្មីៗនេះកន្លងទៅផងដែរ។
បច្ចុប្បន្ន Leverkusen ឈរនៅលេខ 17 ក្នុង Bundesliga និងឈរនៅលេខ 3 ក្នុង Champions League ពូល B៕