×

CBS ផ្សាយបន្តផ្ទាល់​​ការប្រកួត​របស់ Chelsea, Spurs និង Arsenal ទល់នឹង Liverpool សប្ដាហ៍នេះ

ការប្រកួតនៃក្របខណ្ឌ Premier League បានឈានចូលដល់សប្ដាហ៍ទី 9 ស្របពេលដែល Arsenal កំពុងសម្លឹងរកជ័យជម្នះដើម្បីរក្សាតំណែងកំពូលតារាងរបស់ខ្លួន នៅពេលដែលក្រុមកាំភ្លើងធំ បើកទ្វារកីឡដ្ឋាន Emirate ស្វាគមន៍ក្រុមហង្សក្រហម Liverpool នៅយប់ថ្ងៃអាទិត្យ។

ក្រុមកាំភ្លើងធំ កំពុងនាំមុខ Manchester City តែ 1 ពិន្ទុប៉ុណ្ណោះ ខណៈក្រុមហង្សក្រហម កំពុងស្វែងរកជ័យជម្នះជាលើកទី 3 របស់ពួកគេ នៅរដូវកាល 2022-23 នេះ បន្ទាប់ពីកូនក្រុមរបស់លោក Jurgen Klopp រកបាន 10 ពិន្ទុ ពីការប្រកួតចំនួន 8 កន្លងទៅ ដែលធ្វើឱ្យពួកគេ ឈរនៅលេខរៀងទី 9 ។

ការប្រកួតដ៏ជក់ចិត្តនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃអាទិត្យ ទី 9 ខែតុលា ចាប់ពីម៉ោង 22:30 នាទីតទៅ។

នៅមុននេះមួយថ្ងៃ CBS ក៏នឹងមានការផ្សាយបន្តផ្ទាល់ការប្រកួតដ៏ជក់ចិត្ត រវាង Chelsea ជាមួយ Wolves ដែលកំពុងគ្មានអ្នកចាត់ការទូទៅ បន្ទាប់ពីការបណ្ដេញលោក Bruno Lage ពីតំណែងក្នុងសប្ដាហ៍នេះ។ គូនេះ នឹងមានការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃសៅរ៍ ទី 8 ខែតុលា ចាប់ពីម៉ោង 21:00 តទៅ។

ចំណែកការផ្សាយបន្តផ្ទាល់គូបន្ទាប់របស់ MyTV គឺជាការប៉ះគ្នារវាង Brighton និង Tottenham Hotspur ចាប់ពីម៉ោង 23:30 នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង