×

FA ស៊ើបអង្កេត​ការប៉ះទង្គិច​នៅ​កីឡដ្ឋាន Emirates ក្នុង​ជ័យជម្នះ Arsenal លើ Liverpool

Arsenal និង Liverpool កំពុងប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្ដីយ៉ាងខ្លាំងរវាងកីឡាករនៃក្រុមទាំងពីរក្នុងវគ្គទីពីរ នៃជ័យជម្នះរបស់ម្ចាស់ផ្ទះក្នុងលទ្ធផល 3-2 ។

អ្នកចាត់ការទូទៅ Mikel Arteta និង Jurgen Klopp ត្រូវបានសម្រួលដោយអាជ្ញាកណ្តាល Michael Oliver បន្ទាប់ពីឧប្បត្តិហេតុនៅក្នុងវគ្គទីពីរ ហើយវាត្រូវបានគេយល់ថា អ្នកចាត់ការទាំងពីរ បានជួបជាមួយលោក Oliver ម្ដងទៀតបន្ទាប់ពីចប់ការប្រកួត។

FA បាននិយាយថា ខ្លួនបានដឹងពីឧប្បត្តិហេតុដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួត ហើយឥឡូវនេះពួកគេកំពុងពិភាក្សាជាមួយមន្ត្រីនៃការប្រកួត និងក្លិបទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FA បានបន្ថែមថា ខ្លួននឹង “ពិនិត្យមើលព័ត៌មានលម្អិតនៃឧប្បត្តិហេតុ”។

កីឡាករមួយចំនួន បានឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកនៅលើទីលាន ដោយខ្សែការពារ Gabriel Magalhaes របស់ក្រុម Arsenal បានឈ្លោះប្រកែកជាមួយប្រធានក្រុម Liverpool កីឡាករ Jordan Henderson បន្ទាប់មកបានធ្វើកាយវិការទៅកាន់អាជ្ញាកណ្តាល។

Arsenal បានឡើងទៅឈរលើកំពូលតារាង Premier League វិញ និងមានគម្លាត 14 ពិន្ទុពី Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង