Tottenham Hotspur ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយក្រុមហ៊ុនយក្ស Google ជុំវិញការលក់សិទ្ធិដាក់ឈ្មោះសម្រាប់កីឡដ្ឋានរបស់ខ្លួន។
ប្រធានក្លិប Daniel Levy បានចាប់អារម្មណ៍ជាយូរមកហើយ ក្នុងការលក់សិទ្ធិនេះសម្រាប់កីឡដ្ឋាន Tottenham Hotspur ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា 62,850 នាក់។
លោក Levy បាននិយាយថា ក្លិបកំពុងសម្លឹងមើល “កិច្ចព្រមព្រៀងសម្រាប់ការដាក់ឈ្មោះកីឡដ្ឋាន” ដែលបានបើកដំណើរការកាលពីឆ្នាំ 2019 នៅលើទីតាំងកីឡដ្ឋាន White Hart Lane ចាស់។
សារព័ត៌មាន The Athletic រាយការណ៍ថា Spurs បានពិភាក្សាជាមួយ Google ដែលជាក្រុមហ៊ុនល្បីបំផុតមួយនៅលើពិភពលោក ទាក់ទងនឹងកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ៕