×

ខ្សែបម្រើ​របស់ Brighton ត្រូវបាន​បង្ខំឱ្យ​ចូលនិវត្តន៍​ត្រឹមអាយុ 24 ឆ្នាំ​ដោយសារ​ជំងឺបេះដូង

ខ្សែបម្រើ Enock Mwepu របស់ក្លិប Brighton បានបង្ខំចិត្តបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន នៅអាយុត្រឹមតែ 24 ឆ្នាំ ដោយសារតែជំងឺបេះដូង ដែលបណ្ដាលមកពីតំណពូជ។

Mwepu ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមួយដែលអាចនឹងកាន់តែអាក្រក់ទៅៗ ហើយធ្វើឱ្យគេប្រឈមនឹងជំងឺគាំងបេះដូង ប្រសិនបើគេបន្តលេងបាល់។ គេបានធ្លាក់ខ្លួនឈឺ ពេលកំពុងហោះហើរដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិសំប៊ី ក្នុងអំឡុងពេលសម្រាកអន្តរជាតិនាពេលថ្មីៗនេះ ហើយបានចំណាយពេលមួយរយៈពេល នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី មុនពេលត្រលប់ទៅ Brighton វិញ។

ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ក្លិប លោក Adam Brett បានពន្យល់ថា៖ “វាគឺជាដំណឹងដ៏អាក្រក់មួយសម្រាប់ Enock ប៉ុន្តែគាត់ត្រូវតែគិតពីសុខភាព និងក្រុមគ្រួសាររបស់គាត់ជាមុនសិន ហើយនេះគឺជាជម្រើសដ៏ត្រឹមត្រូវ ប៉ុន្តែវាពិតជាលំបាកណាស់ក្នុងការចាកចេញពីបាល់ទាត់ដែលគាត់ស្រលាញ់៕”

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង