×

Luis Diaz មិនអាច​ចូលទីលាន​ប្រកួត​រហូត​ដល់ចប់ World Cup ដោយសារ​របួស

ខ្សែប្រយុទ្ធ Liverpool កីឡាករ Luis Diaz ត្រូវបានរាយការណ៍ថា នឹងត្រូវអវត្តមានរហូតដល់ខែធ្នូ ពោលគឺក្រោយចប់ World Cup បន្ទាប់ពីបានរងរបួសជង្គង់ក្នុងការប្រកួតចាញ់ក្រុម Arsenal 3-2 កាលពីថ្ងៃអាទិត្យក្នុងក្របខណ្ឌ Premier League នៅទឹកដី Emirates ។

កីឡាករអន្តរជាតិកូឡុំប៊ីវ័យ 25 ឆ្នាំ បានធ្វើការស្កេនកាលពីថ្ងៃចន្ទ ប៉ុន្តែរបួសនេះ មិនទាមទារការវះកាត់ទេ។ ទោះជាយ៉ាងណា គេត្រូវការពេលយូរដើម្បីជាសះស្បើយ ដែលធ្វើឱ្យគេមិនអាចចូលទីលានវិញសម្រាប់ហង្សក្រហមរហូតដល់ក្រោយការប្រកួត World Cup នៅប្រទេសកាតា។

ក្រុមហង្សក្រហមគ្រោងនឹងត្រូវលេង 10 ប្រកួតមុនពេលសម្រាក នៅថ្ងៃទី13 ខែវិច្ឆិកា។ ក្រោយ World Cup, Liverpool ធ្វើដំណើរទៅសួរសុខទុក្ខ Aston Villa នៅថ្ងៃទី 26ខែធ្នូ។

ចំណែក Trent Alexander-Arnold មិនទាន់មានការបញ្ជាក់ពីការវិលត្រឡប់មកកាន់ទីលានវិញផងដែរ បន្ទាប់ពីមានរបួស។

Liverpool នឹងប្រកួតទល់នឹងក្រុម Rangers ក្នុងពានរង្វាន់ Champions League ហើយបន្ទាប់មក ធ្វើជាម្ចាស់ផ្ទះទទួល Manchester City នៅ Anfield ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង