×

Nottingham Forest រំកិលឡើង​ពី​បាតតារាង EPL ក្រោយស្មើ​ជាមួយ Aston Villa

Nottingham Forest បានចាកចេញពីបាតតារាង Premier League ជាមួយនឹងលទ្ធផលស្មើ 1-1 ជាមួយ Aston Villa នៅកីឡដ្ឋាន City Ground ។

ការ តែតបាល់បញ្ចូលទីដំបូងរបស់ Emmanuel Dennis បានជួយឱ្យក្រុម Forest របស់លោក Steve Cooper នាំមុខ ប៉ុន្តែការស៊ុតរបស់ Ashley Young បាន តាមស្មើសម្រាប់ក្រុមរបស់លោកSteven Gerrard ។ Villa មិន អាចរកឃើញជ័យជម្នះក្រៅដីជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះទេ ខណៈដែល Forest បានបញ្ចប់ការចាញ់ ចំនួន 5 លើកជាប់ៗគ្នា។

Forest បានរំកិលឡើងពីលើក្រុម Leicester ខណៈក្រុមរបស់លោក Steven Gerrard នៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី 16 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង