ខ្សែការពារក្រុម Liverpool កីឡាករ Trent Alexander-Arnold និង Joel Matip ត្រូវបានរាយការណ៍ថា នឹងអវត្តមានការប្រកួត ចាប់ពីពី 2 ទៅ 3 សប្តាហ៍ដោយសាររបួស។
ខ្សែការពារស្តាំរបស់អង់គ្លេស Alexander-Arnold របួសកជើង និងខ្សែការពារកណ្តាល Matip មានបញ្ហាកំភួនជើង នៅក្នុងការប្រកួតទល់នឹង Arsenal កាលពីថ្ងៃអាទិត្យ។
ជាមួយគ្នានេះ ខ្សែ បម្រើ ស្លាប Luis Diaz ក៏នឹងត្រូវអវត្តមានរយៈពេលយូរ ដោយសាររបួសជង្គង់។
ក្រុមហង្សក្រហម បានស្ថិតក្នុងចំណាត់ថ្នាក់ទី 10 ដោយមានគម្លាត 14 ពិន្ទុពី Arsenal បន្ទាប់ពីឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតបើកឆាក Premier League 8ដង របស់ពួកគេ។
ក្រុមរបស់លោក Jurgen Klopp មានការប្រកួតចំនួន 6 ដែលបានគ្រោងទុកដល់ចុងខែតុលា រួមទាំងការប្រកួតជាមួយ Manchester City នៅថ្ងៃអាទិត្យខាងមុខនេះផងដែរ។
ក្រុមហង្សក្រហម នឹងគ្មានខ្សែ បម្រើ Arthur Melo, Alex Oxlade-Chamberlain និង Naby Keita ដោយសាររបួសភ្លៅ ខណៈខ្សែការពារ Andrew Robertson មានបញ្ហាជង្គង់។ ដោយឡែក Curtis Jones ត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីមានបញ្ហាកំភួនជើង៕