×

Klopp ថា​ការឈ្នះ Rangers គឺជា​ការលើកទឹកចិត្ត​សម្រាប់​ការប៉ះ Man City

លោក Jurgen Klopp បានសាទរចំពោះជ័យជម្នះរបស់កូនក្រុមរបស់គាត់ មុនពេលប្រកួតជាមួយនឹងក្រុមល្អបំផុតនៅក្នុងពិភពលោក នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

Liverpool បានបំបាក់ Rangers 7-1 ដែលធ្វើឱ្យក្រុមហង្សក្រហម ត្រូវការតែ 1 ពិន្ទុប៉ុណ្ណោះពីការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ដើម្បីឈានទៅវគ្គបន្តនៃពានរង្វាន់ Champions League ។

ជាមួយនឹងការប្រកួត Liverpool ទល់នឹង Manchester City នៅថ្ងៃអាទិត្យកាន់តែខិតជិតមកដល់ Klopp បាននិយាយថា៖ “នោះជាការល្អ ប៉ុន្តែពួកយើងទាំងអស់គ្នាដឹងថា យើងត្រូវជួបក្រុមណានៅថ្ងៃអាទិត្យ ដែលវាជាការប្រកួតមួយផ្សេងទៀត។ ប៉ុន្តែ លទ្ធផលនេះ ជារឿងដ៏ល្អដែលបានលើកទឹកចិត្តរបស់ពួកយើងសម្រាប់ការប្រកួតបន្ទាប់! យើងរង់ចាំមើលទាំងអស់គ្នា ខ្ញុំតែងតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរក្នុងទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែពួកយើងនឹងបានឃើញ។”

“ពួកយើងមិនត្រូវការការផ្លាស់ប្ដូរច្រើននោះទេ ប៉ុន្តែក្រុមបាល់ទាត់ល្អបំផុតក្នុងពិភពលោកនាពេលនេះ នឹងមកដល់កីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យ។ យើងនឹងរង់ចាំមើលជាក់ស្ដែង។ ពួកយើងមិនហ៊ាននិយាយថា “ពួកយើងកំពុងរង់ចាំ!” នោះទេ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង