×

សប្ដាហ៍នេះ CBS ផ្សាយបន្តផ្ទាល់​រហូតដល់​4គូ ពិសេស Liverpool ទល់​នឹង Man City

ការប្រកួតនៃក្របខណ្ឌ Premier League បានឈានចូលដល់សប្ដាហ៍ទី 11 នៅចុងសប្ដាហ៍នេះ ដោយ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់ការប្រកួតចំនួន 4 គូ។

នៅថ្ងៃសៅរ៍ ទី 15 ខែតុលា ជំនួបរវាង Leicester City ជាមួយ Crystal Palace នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 18:30 នាទីតទៅ។ Leicester កំពុងតែដុនដាបនៅដើមរដូវកាលនេះ ដោយកំពុងស្ថិតនៅបាតតារាង EPL ជាមួយនឹង 4 ពិន្ទុ ក្នុង 9ប្រកួតកន្លងទៅ។

គូបន្ទាប់ គឺជាការជួបគ្នារវាង Tottenham Hotspur ជាមួយ Everton នៅកីឡដ្ឋានរបស់ Spurs ចាប់ពីម៉ោង 23:30 នាទីតទៅ នៅ MyTV ។ Everton កំពុងតែលេងបានល្អវិញ ក្រោយការចាប់ផ្ដើមរដូវកាលយ៉ាងលំបាក ដោយរកបានតែ 4 ពិន្ទុក្នុង 6 ប្រកួតដំបូងរបស់ពួកគេ។

នៅថ្ងៃអាទិត្យ ទី 16 ខែតុលា CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតដ៏ជក់ចិត្តរវាង Manchester United ទល់នឹង Newcastle United នៅកីឡដ្ឋាន Old Trafford ចាប់ពីម៉ោង 20:00 តទៅ។ ក្រុមទាំងពីរ ខុសគ្នាតែ 1 ពិន្ទុប៉ុណ្ណោះ ក្នុងចំណាត់ថ្នាក់លេខ 5 និង លេខ 6 ទោះបីជា Man Utd នៅសល់មួយប្រកួតក្នុងដៃក៏ដោយ។

នៅម៉ោង 22:30 នាទីថ្ងៃដដែល CTN នឹងផ្សាយបន្តផ្ទាល់ការប្រកួតដ៏ធំរវាង Liverpool ជាមួយ Manchester City ។ Liverpool ទើបតែត្រឡប់ពីការយកឈ្នះ Rangers នៅប្រទេសស្កុតឡែន ដោយលទ្ធផល 7-1 ដើម្បីបង្ហាញដល់ Man City ដែលបានទុកជើង Erling Haaland កាលពីប្រកួតពាក់កណ្ដាលសប្ដាហ៍ក្នុងពានរង្វាន់ Champions League ថា ការប្រកួតនៅកីឡដ្ឋាន Anfield នេះ នឹងមិនងាយស្រួលឡើយសម្រាប់ពួកគេក្នុងការដណ្ដើមយក 3 ពិន្ទុ៕

 

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង