Liverpool នឹងទទួល Manchester City នៅសប្ដាហ៍ទី 11 នៅកីឡដ្ឋាន Anfield ដែលការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី 16 ខែតុលា ឆ្នាំ 2022 ចាប់ពីម៉ោង 22:30 នាទីតទៅ។
ក្រុមទាំងពីរ គឺជាគូប្រជែងពានរង្វាន់ក្របខណ្ឌ Premier League ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការប្រកួតលើកនេះ មិនមែនជាការប្រដេញពិន្ទុគ្នាដូចរដូវកាលមុនៗនោះទេ។ Liverpool ត្រូវការឈ្នះ ដើម្បីស្រោចស្រង់ស្ថានភាពរបស់ក្រុមដែលបានធ្លាក់ចុះចាប់តាំងពីដើមរដូវកាល បន្ទាប់ពីរកបាន 10 ពិន្ទុក្នុង 8 ប្រកួតកន្លងទៅ។ ចំណែក Man City ត្រូវការ 3 ពិន្ទុ ដើម្បីដាក់សម្ពាធលើក្រុម Arsenal ដែលកំពុងឈរលើកំពូលតារាង ដែលមានពិន្ទុលើសក្រុមមេឃខៀវ 1 ពិន្ទុ។
សម្រាប់ Liverpool ខ្សែការពារ Joel Matip និង Trent Alexander-Arnold បានរបួសដែលអាចនឹងត្រូវសម្រាករហូតដល់ 3 សប្ដាហ៍ ដែលមិនអាចចូលរួមក្នុងការប្រកួតនេះបានទេ។ Andy Robertson អាចនឹងចាប់ផ្តើមជាជម្រើសដំបូង បន្ទាប់ពីត្រឡប់ពីរបួស។ ចំណែក Luis Diaz នឹងមិនអាចចូលទីលានបានរហូតដល់ខែធ្នូ។
Manchester City ក៏មានបញ្ហារបួសផ្នែកការពារផងដែរ ដោយ John Stones និង Kyle Walker នឹងត្រូវអវត្តមានសម្រាប់ការប្រកួតនេះ។ សម្រាប់តំបន់ផ្សេងទៀត មិនមានបញ្ហាអ្វីដែលគួរឱ្យបារម្ភឡើយ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Alisson; Gomez, Konate, Van Dijk, Tsimikas; Henderson, Fabinho, Thiago; Nunez, Firmino, Salah
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Ederson; Cancelo, Dias, Laporte, Ake; Rodri, Silva, De Bruyne; Mahrez, Haaland, Foden
ក្រុមការងារ CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបលើសពី 3 គ្រាប់៖ Liverpool 2-3 Man City ៕