×

Greenwood ត្រូវបាន​ចាប់ខ្លួន​សាជាថ្មី ក្រោយ​ការចោទប្រកាន់​ពី​បទប៉ុនប៉ង​រំលោ ភ

កីឡាករ Mason Greenwood របស់ក្លិប Manchester United នឹងត្រូវតុលាការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ការបង្ខំ និងការប្រើអំពើហិង្សាលើស្ត្រីម្នាក់។

កីឡាករវ័យ 21 ឆ្នាំ ត្រូវបានឃុំខ្លួនជាលើកដំបូង កាលពីខែមករា ជុំវិញការចោទប្រកាន់ទាក់ទងនឹងនារីវ័យជំទង់ម្នាក់ បន្ទាប់ពីរូបភាព និងវីដេអូត្រូវបានបង្ហោះតាមអ៊ីនធឺណិត។ គាត់ត្រូវបានឱ្យនៅក្រៅឃុំតាំងពីពេលនោះមក ប៉ុន្តែត្រូវបានចាប់ខ្លួនសាជាថ្មី នៅតំបន់ Trafford កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសារបំពានលក្ខខណ្ឌ។

ប៉ុន្មានម៉ោងក្រោយមក តុលាការក្រុងបានអនុញ្ញាតឱ្យប៉ូលីស Greater Manchester (GMP) ចោទប្រកាន់ Greenwood ។ ការប៉ុនប៉ងរំលោភបានកើតឡើងក្នុងខែតុលា ឆ្នាំ 2021។

ការបង្ខិតបង្ខំលើស្ត្រីម្នាក់របស់ Greenwood បានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ 2018 ដល់ខែតុលាឆ្នាំនេះ ខណៈការចោទប្រកាន់ពីបទអំពើហិង្សាលើរាយកាយ ត្រូវបានចុះកាលបរិច្ឆេទ កាលពីខែធ្នូ ឆ្នាំ 2021។

Greenwood ដែលត្រូវបានព្យួរពីការលេង ឬហ្វឹកហាត់ជាមួយក្លិប នឹងបង្ហាញខ្លួននៅតុលាការ Manchester Magistrates ។

ក្រុមហ៊ុន Nike បានផ្ដាច់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយ Greenwood ខណៈក្រុមហ៊ុន Electronic Arts បានដក Greenwood ចេញពីក្នុងហ្គេម Fifa 22 របស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង