Casemiro បាននាំមុខមិត្តរួមក្រុម Cristiano Ronaldo ក្នុងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ ដោយឈរនៅចំណាត់ថ្នាក់លេខ 17 ។
ចំណាត់ថ្នាក់របស់កីឡាករប្រេស៊ីលក្នុងការប្រជែងពានរង្វាន់នេះ គឺគិតនៅពេលដែលគេលេងឱ្យ Real Madrid ដែលបានឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ និង Champions League កាលពីរដូវកាលមុន។ វាគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ខ្សែបម្រើកណ្តាល។
Ronaldo ដែលស៊ុតបញ្ចូលទីបាន 24 គ្រាប់សម្រាប់ Man United បានទទួលស្ថិតនៅចំណាតថ្នាក់លេខ 20 ។
Karim Benzema របស់ Real Madrid គឺជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំនេះ។
Kevin De Bruyne របស់ Man City គឺឈរនៅចំណាត់ថ្នាក់លេខ 3 តាមពីក្រោយ Sadio Mane ដែលឈរនៅលេខ 2 ។ ចំណែក Mohamed Salah របស់ Liverpool ឈរនៅលេខ 5 និង Erling Haaland របស់ Man City នៅលេខ 10 ៕