Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួល Tottenham Hotspur ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford នៅរាត្រីឈានចូលថ្ងៃព្រហស្បតិ៍ ទី20 ខែតុលានេះ ដែល MyTV នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខចាប់ពីម៉ោង 2:15 នាទីតទៅ។
ក្រុមបិសាចក្រហមមានការខកចិត្តដោយសារ Newcastle United កាលពីចុងសប្តាហ៍ មុនក្នុងការប្រកួតដែលពោរពេញដោយភាពចម្រូងចម្រាស ដែលបានស្មើគ្នា ខណៈ Spurs បានយកឈ្នះក្រុម Everton នៅភាគខាងជើងទីក្រុងឡុងដ៍។
វាជាការចាប់ផ្តើមដែលមានការឡើង និងចុះសម្រាប់អ្នកចាត់ការរបស់ United លោក Erik ten Hag ដោយក្រុមរបស់គាត់បច្ចុប្បន្នកំពុងឈរនៅលេខ 5 ក្នុងតារាង Premier League តាមរយៈការប្រកួតចំនួន 9 ។
សម្រាប់ Man Utd, Scott McTominay បានត្រលប់មកវិញពីការព្យួរ ហើយទំនងជានឹងជំនួស Fred ក្នុងជម្រើស11 នាក់ដំបូង។ Christian Eriksen នៅតែមិនទាន់ច្បាស់ ក្នុងការជួបជាមួយអតីតក្លិបចាស់របស់គាត់ បន្ទាប់ពីមិនត្រូវបានចូលរួមការហ្វឹកហាត់កាលពីថ្ងៃចន្ទ។ Anthony Martial ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរក្នុងការបង្ហាញខ្លួន។
ដោយឡែកសម្រាប់ក្រុមភ្ញៀវ Richarlison បានរងរបួសកំភួនជើង ក្នុងជ័យជម្នះ 2-0 របស់ Tottenham លើ Everton ហើយនឹងត្រូវសម្រាកមួយរយៈពេលខ្លី ខណៈ Dejan Kulusevski បានរងរបួស។ Emerson Royal ត្រូវបានព្យួរ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖
De Gea; Dalot, Varane, Martinez, Shaw; Casemiro, McTominay; Antony, Fernandes, Sancho; Rashford
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-5-2 ៖
Lloris; Romero, Dier, Lenglet; Doherty, Hojbjerg, Bissouma, Bentancur, Sessegnon; Son, Kane
ក្រុមការងារ CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបតិចជាង 3 គ្រាប់៖ Man Utd 1-1 Spurs ៕