×

Klopp ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈរ​បញ្ជា​កូនក្រុម​ពេលប៉ះ West Ham ក្រោយបាន​កាតក្រហម

អ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp ត្រូវបានសមាគមបាល់ទាត់អង់គ្លេស ចោទប្រកាន់បន្ទាប់ពីទទួលបានកាតក្រហម អំឡុងពេលក្រុមរបស់គាត់ បានឈ្នះ Manchester City 1-0 ។

លោក Klopp ត្រូវបានបណ្តេញចេញពីកន្លែងឈរបញ្ជាកូនក្រុម បន្ទាប់ពីបានស្តីបន្ទោសជំនួយការអាជ្ញាកណ្តាល នៅពេលដែលកំហុសមិនត្រូវបានផ្តល់ឱ្យសម្រាប់ការប្រជែងលើ Mohamed Salah ។

Klopp បានធ្វើការសូមទោសចំពោះប្រតិកម្មរបស់គាត់ ក្នុងការបញ្ចេញមតិ ក្រោយការប្រកួត។ គាត់ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ FA E3 ដែលបានធ្វើការអធិប្បាយដែលមិនសមរម្យ។

អ្នកចាត់ការវ័យ 55 ឆ្នាំរូបនេះ មានពេលរហូតដល់ថ្ងៃសុក្រដើម្បីឆ្លើយតបនឹងការចោទប្រកាន់ ហើយនឹងត្រូវបានអនុញ្ញាតឱ្យចូលឈរបញ្ជាកូនក្រុមសម្រាប់ការប្រកួតរបស់ Liverpool ទល់នឹង West Ham ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង