Brentford បានផ្អាក Chelsea មិនឱ្យទទួលជ័យជម្នះ 6 ប្រកួតជាប់ៗគ្នាឡើយ កាលពីយប់មិញ ខណៈ ក្រុម្ចាស់ផ្ទះ បានស្មើជាមួយក្រុមតោខៀវ ដោយគ្មានគ្រាប់បាល់ នៅកីឡដ្ឋាន Community។
ក្នុងការប្រកួតដ៏ស្វិតស្វាញនៅភាគខាងលិចទីក្រុងឡុងដ៍ ក្រុមម្ចាស់ផ្ទះមានឱកាសល្អចំនួន 3 ដង ប៉ុន្តែអ្នកចាំទីក្រុមតោខៀវ Kepa Arrizabalaga បានសង្គ្រោះពីរដងពីការតែតឮរបស់ Ivan Toney និងពី Bryan Mbeumo ។
Chelsea បានឃើញការព្យាយាមរបស់ Cesar Azpilicueta និង Kai Havertz ត្រូវបានបដិសេធដោយ David Raya របស់ Brentford ។ កីឡាករបម្រុង Pierre-Emerick Aubameyang និង Christian Pulisic ស្ទើររកបានជ័យជម្នះសម្រាប់ក្រុមភ្ញៀវ ប៉ុន្តែ Raya ធ្វើបានយ៉ាងល្អម្តងទៀតក្នុងការសង្គ្រោះ។
ក្រុមរបស់លោក Thomas Frank បានផ្ដល់ការប្រកួតដ៏ លំបាកមួយ ដែលធ្វើឱ្យក្រុមរបស់លោក Graham Potter ឃ្លាតពីក្រុមកំពូលតារាង Arsenalចំនួន 7 ពិន្ទុ នៅក្របខណ្ឌ Premier League ។
យ៉ាងណាមិញ Chelsea មិនទាន់ពាក្យថាចាញ់ក្នុង 7 ប្រកួតក្រោមការដឹកនាំរបស់លោក Potter ហើយបានបន្តឈរនៅលេខ 4 ជាមួយនឹង 20 ពិន្ទុ។ ចំណែក Brentford ឈរនៅលេខ 9 ជាមួយនឹង 14 ពិន្ទុ៕