Newcastle United នឹងប្រកួតជាជាមួយក្លិបអាជីពនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំឡុងពេលដែលពិភពលោក កំពុងតែតាមដានព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
យោងតាមគណនីបណ្ដាញសង្គមរបស់ក្លិបបាល់ទាត់ Al Hilal បានប្រកាសការប្រកួតមិត្តភាពរបស់ពួកគេ ជាមួយ Newcastle United ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2022 ។ ព្រឹត្តិការណ៍ World Cup នឹងចាប់ផ្ដើមពីថ្ងៃទី 20 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 18 ខែធ្នូ។
មានមូលដ្ឋាននៅទីក្រុង Riyadh ពួកគេគឺជាក្លិបដែលល្បីមួយនៅទ្វីបអាស៊ី ដោយឈ្នះពានរង្វាន់ចំនួន 65 ។ លីគអាជីពអារ៉ាប៊ីសាអូឌីត បានផ្អាកមុនការប្រកួតបាល់ទាត់ពិភពលោក។ លីគរបស់ពួកគេ នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី 14 ខែធ្នូ៕