ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Newcastle United នៅដើមរដូវកាលនេះ បានបន្តជាមួយនឹងជ័យជម្នះនៅលើទឹកដី Tottenham ដែលបានធ្វើឱ្យពួកគេឡើងទៅកាន់ចំណាត់ថ្នាក់លេខ 4 ក្នុងតារាងក្របខណ្ឌ Premier League ។
ពួកគេបាននាំ មុខ ក្នុងកាលៈទេសៈដ៏ចម្រូងចម្រាស នៅពេលដែល Callum Wilson បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីខាងក្រៅប្រអប់ នៅនាទី ទី 31។ គ្រាប់បាល់នេះ ត្រូវបានផ្តល់ជូនបន្ទាប់ពី VAR ពិនិត្យមើលកំហុស និងបាល់ប៉ះដៃ ប៉ុន្តែមិនមានអ្វីចម្រូងចម្រាសអំពីគ្រាប់បាល់ទីពីរនៅមុនពេលចប់វគ្គទីមួយនោះទេ។ ការ Clear បាល់មិនល្អដោយ Lloris ត្រូវបានឆក់យកបានដោយ Sean Longstaff មុនពេល Miguel Almiron ទាត់ឆ្លងដៃអ្នកចាំទី Spurs នៅនាទី ទី 40។
Spurs រកបានមួយគ្រាប់មកវិញតាមរយៈការតែតបាល់បញ្ចូលទីរបស់ Harry Kane ពីចម្ងាយ ដែលត្រូវបានពិនិត្យ VAR រយៈពេលយ៉ាងយូរសម្រាប់ offside ។ ចំណែក Newcastle បានរក្សាលទ្ធផល 2-1 រហូតដល់ចប់ការប្រកួត។
នេះជាលើកទីមួយហើយដែល Newcastle ស្ថិតក្នុងកំពូលទាំង 4 ក្នុង 12 ប្រកួត ចាប់តាំងពីខែមេសា ឆ្នាំ 2012 មក។ Tottenham បានចាញ់ពីរលើកចុងក្រោយរបស់ពួកគេ។
ក្រុមសារិកាព្រៃ បានឈរនៅលើ Chelsea ដែលខុសគ្នានូវផលសងគ្រាប់បាល់ និងលើក្រុមលេខ 6 Manchester United ដែលបានស្មើគ្នាជាមួយក្រុមតោខៀវនៅប្រកួតចុងក្រោយ ចំនួន 1 ពិន្ទុ៕