×

Aston Villa ទាក់ទង​អ្នកចាត់ការ​របស់ក្លិប Sporting មកដឹកនាំ

Aston Villa បានពិភាក្សាជាមួយលោក Ruben Amorim ដើម្បីទទួលតំណែងអ្នកចាត់ការដែលនៅទំនេរ ដែលអ្នកចាត់ការរបស់ Sporting Lisbon មានតម្លៃផ្ដាច់កុងត្រា 10 លានផោន។

Villa បានស្វែងរកអ្នកចាត់ការ បន្ទាប់ពីការចែកផ្លូវពីលោក Steven Gerrard ដែលដឹកនាំ Villa ឈ្នះតែមួយប្រកួតក្នុង 9 ប្រកួត។ យោងតាមរបាយការណ៍ The Telegraph បានអះអាងថាមានការពិភាក្សាជាបន្តបន្ទាប់រវាង Villa និងអ្នកចាត់ការវ័យ 37 ឆ្នាំ ដែលត្រូវបានគេជឿថាអាចនិយាយភាសាអង់គ្លេសបានល្អ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា គាត់ចាប់អារម្មណ៍លើការផ្លាស់ប្តូរនេះដែរឬទេ។

Aston Villa បានទទួលជ័យជម្នះជាលើកដំបូង បន្ទាប់ពី Steven Gerrard ត្រូវបានបញ្ចប់តួនាទី ខណៈពួកគេបានយកឈ្នះ Brentford នៅកីឡដ្ឋាន Villa Park ក្នុងលទ្ធផល 4-0 ដែលជាជ័យជម្នះជាលើកទី 3 របស់ពួកគេនៃរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង