×

លោក F. Romano ថា Ronaldo អាចនឹង​ទៅ​កាន់ក្លិបអឺរ៉ុប បើ​គាត់ចេញពី Man Utd

លោក Fabrizio Romano អ្នកជំនាញទីផ្សារដោះដូរកីឡាករ ជឿជាក់ថា ប្រសិនបើ Cristiano Ronaldo ចាកចេញពី Manchester United គាត់ទំនងជាទៅកាន់ក្លិបមួយផ្សេងទៀតនៅអឺរ៉ុប។

ចុះផ្សាយដោយ CaughtOffside លោក Romano បានបញ្ជាក់យ៉ាងច្បាស់ថា ចំណូលចិត្តរបស់ Ronaldo គឺនៅតែស្ថិតក្នុងទ្វីបអឺរ៉ុប ទោះបីជាមានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌ MLS និងការផ្តល់ជូនពីក្លិបអារ៉ាប៊ីសាអូឌីតក្នុងកាលពីដើមរដូវកាលនេះក៏ដោយ។

Ronaldo ដែលនឹងឈានចូលអាយុ 38 ឆ្នាំក្នុងខែកុម្ភៈ បានធ្លាក់ចេញបញ្ជីឈ្មោះរបស់អ្នកចាត់ការថ្មី Erik ten Hag នៅឆ្នាំនេះ។ គាត់នឹងពិបាកក្នុងការស្វែងរកក្លិបនៅអឺរ៉ុប ដែលអាចផ្តល់ប្រាក់ឈ្នួលដ៏ខ្ពស់របស់គាត់។

Ronaldo បានខកចិត្តជាមួយ Man Utd នៅរដូវកាលនេះ ហើយកំពុងស្វែងរកការលេងឱ្យបានទៀងទាត់ នៅមុនព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលនៅសល់ពេលជិត 1 ខែទៀតតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង