ក្លិប Aston Villa បានតែងតាំងលោក Unai Emery ជាអ្នកចាត់ការទូទៅថ្មី បន្តពីលោក Steven Gerrard ដែលបានចាកចេញកាលពីពេលថ្មីៗនេះ។
លោក Emery អតីតគ្រូបង្វិក Arsenal ដែលបានដឹកនាំក្លិបអេស្ប៉ាញ Villarreal នឹងចូលកាន់តំណែងនៅ Aston Villa នៅថ្ងៃទី 1 ខែវិច្ឆិកា។ Villa បានបង់ថ្លៃផ្ដាច់កុងត្រា 5.2 លានផោនទៅឱ្យ Villarreal សម្រាប់អ្នកចាត់ការវ័យ 50 ឆ្នាំ។
លោក Aaron Danks នឹងបន្តដឹកនាំបណ្ដោះអាសន្នក្នុងការប្រកួតទល់នឹង Newcastle នៅចុងសប្តាហ៍នេះ បន្ទាប់ពី Villa បានយកឈ្នះ Brentford ក្នុងលទ្ធផល 4-0 កាលីប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League ។
លោក Emery ដែលនឹងត្រូវផុតកុងត្រានៅ Villarreal នៅឆ្នាំក្រោយ នឹងចាប់ផ្តើមការងារនៅសប្តាហ៍ក្រោយ បន្ទាប់ពីបែបបទលិខិតអនុញ្ញាតការងាររបស់គាត់ ត្រូវបានបញ្ចប់។
Emery បានចូលរួមជាមួយ Villarreal ក្នុងឆ្នាំ 2020 ហើយបានដឹកនាំពួកគេឱ្យទទួលបានជោគជ័យដែលបានឈ្នះពានរង្វាន់ Europa League ក្នុងរដូវកាល 2020-21 ដោយបានយកឈ្នះ Manchester United នៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបអេស្ប៉ាញ ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន ក្រោមការដឹកនាំរបស់លោក Emery ដោយចាញ់ក្រុម Liverpool 5-2 សរុបទាំងពីរជើង។
ក្លិប Aston Villa ក៏បានជួបពិភាក្សាជាមួយតំណាងរបស់គ្រូបង្វឹក Sporting Lisbon លោក Ruben Amorin ផងដែរ៕