×

វីរបុរស​របស់ Man Utd ក្លាយជា​អ្នកចាត់ការ​ទូទៅក្លិប Middlesbrough

ក្រុម Middlesbrough បានតែងតាំងអតីតខ្សែបម្រើ Manchester United និងអង់គ្លេស លោក Michael Carrick ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។

គ្រូបង្វឹកវ័យ 41 ឆ្នាំរូបនេះ បានអវត្តមានពីការប្រកួតចាប់តាំងពីចាកចេញពីកីឡដ្ឋាន Old Trafford បន្ទាប់ពីបានដឹកនាំ 3 ប្រកួតក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម បន្ទាប់ពីការចាកចេញរបស់លោក Ole Gunnar Solskjaer ។

Middlesbrough មិនមានអ្នកចាត់ការអចិន្ត្រៃយ៍ ចាប់តាំងពីលោក Chris Wilder ត្រូវបានបណ្តេញចេញ ហើយលោក Leo Percovich ជាអ្នកចាត់ការបណ្តោះអាសន្ន។

ការប្រកួតដំបូងរបស់ Carrick នឹងប្រកួតទល់នឹងក្រុម Preston ក្នុងការប្រកួត នៃក្របខណ្ឌ Championship របស់អង់គ្លេស។

វាក៏ជាការវិលត្រឡប់ទៅកាន់ភាគឦសាននៃប្រទេសអង់គ្លេសសម្រាប់ Carrick ដែលបានកើតនៅទីក្រុង Newcastle ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង