×

ឈ្នះ Bournemouth យប់មិញ West Ham ផ្លោះឡើង 7 លេខ

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែការពារ Kurt Zouma និងការទាត់ប៉េណាល់ទីរបស់ Said Benrahma បានផ្ដល់ជ័យជម្នះ 2-0 សម្រាប់ West Ham United លើ Bournemouth នៅក្នុងការប្រកួតនៃក្របខណ្ឌ Premier League នៅកីឡដ្ឋាន London កាលពីយប់មិញ។

កីឡាករសញ្ជាតិបារាំង Zouma បានតែតបញ្ចូលទីនៅមុនចប់វគ្គទីមួយ បន្ទាប់ពីការត្រួតពិនិត្យ VAR ដែលមានការសង្ស័យថាបាល់ប៉ះដៃ Thilo Kehrer ។

កីឡាករ Jordan Zemura ត្រូវបានពិន័យដោយសារបាល់ប៉ះដៃ បន្ទាប់ពីការត្រួតពិនិត្យ VAR មួយផ្សេងទៀត ហើយ Benrahma បានស៊ុតគ្រាប់បាល់ដំបូងរបស់គេក្នុងរដូវកាលនេះ សម្រាប់ West Ham ។

West Ham បានដណ្តើមបានជ័យជម្នះក្នុងដីជាលើកទី 5 ជាប់ៗគ្នានៅគ្រប់កម្មវិធីប្រកួតទាំងអស់ និងបានហក់ឡើងមកចំណាត់ថ្នាក់លេខ 10 ដោយមាន 14 ពិន្ទុ ក្នុងតារាង EPL ដែលបានផ្លោះរហូតដល់ទៅ 7 លេខ។ រីឯ Bournemouth ឈរនៅលេខ 14 មាន 13 ពិន្ទុ។ សូមជម្រាបថា ពីលេខ 17 មកលេខ 10 មានគម្លាតពីគ្នាតែ 2 ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង