×

Man City ស្មើជាមួយ Dortmund ខណៈ Chelsea ធានា​កៅអី​វគ្គ16ក្រុម​នៅ UCL

លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានបញ្ជាក់ថា ក្រុមរបស់គាត់មានបញ្ហាជាមួយនឹងការស៊ុតបាល់ប៉េណាល់ទី ខណៈពួកគេ បានឈរនៅចំណាត់ថ្នាក់កំពូលក្នុងពូល G នៃក្របខណ្ឌ Champions League បន្ទាប់ពីទទួលបានលទ្ធផលស្មើ 0-0 នៅលើទឹកដីក្រុម Borussia Dortmund នៅពេលដែល Riyad Mahrez ស៊ុតប៉េណាល់ទីមិនចូលសាជាថ្មី។

Man City បានស៊ុតប៉េណាល់ទីអត់ចូល 25 គ្រាប់ក្នុងចំណោម 80 គ្រាប់របស់ពួកគេ ចាប់តាំងពីលោក Pep ចូលកាន់តំណែង កាលពីឆ្នាំ 2016។

Mahrez ត្រូវបាន Emre Can បង្កកំហុសលើ ហើយកីឡាករអាល់ហ្សេរីជាអ្នកទាត់ដោយខ្លួនឯង ប៉ុន្តែអ្នកចាំទី Gregor Kobel បានសង្គ្រោះការទាត់របស់គេ។ ទាំង Man City និង Borussia Dortmund បានឆ្លងទៅវគ្គ 16 ក្រុមចុងក្រោយ ដូច្នេះភាគីទាំងពីរ សប្បាយចិត្តជាមួយនឹងលទ្ធផលនេះ។

ដោយឡែកក្នុងការប្រកួតមួយផ្សេងទៀត Graham Potter បានសរសើរកូនក្រុម Chelsea របស់គាត់ បន្ទាប់ពីបានត្រលប់មកវិញពីការបរាជ័យក្នុងការប្រកួតបើកឆាករបស់ពួកគេ ដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយ Champions League ក្នុងចំណាត់ថ្នាក់លេខ 1 ។

គ្រាប់បាល់ទាំងពីររបស់ Mateo Kovacic និង Kai Havertz បានបញ្ចប់កំណត់ត្រាមិនដែលចាញ់ 40 ប្រកួតក្នុងផ្ទះរបស់ Red Bull Salzburg ។ ក្រុមម្ចាស់ផ្ទះ អាចវាយបកតាមពីក្រោយបាន 1 គ្រាប់ ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការដណ្ដើមយកពិន្ទុពី Chelsea បានឡើយ។

ការបរាជ័យ 4-0 របស់ Dinamo Zagreb ក្រោមថ្វីជើងរបស់ AC Milan មានន័យថា Chelsea នឹងរក្សាចំណាត់ថ្នាក់នៅលើកំពូលនៃពូល E ។

ចាប់តាំងពីការបរាជ័យ 1-0 នៅក្នុងប្រទេសក្រូអាតទល់នឹង Zagreb កាលពីដើមខែកញ្ញា ដែលធ្វើឱ្យក្លិបបានបណ្តេញគ្រូបង្វឹក Thomas Tuchel ចេញ Chelsea បានឆ្លើយតបជាមួយនឹងជ័យជម្នះ 3 លើក និងស្មើ 1 លើកក្រោមការដឹកនាំរបស់លោក Potter ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង