×

Haaland ត្រូវបាន​ប្ដូរចេញ ដោយសារ​ជំងឺ និង​របួស​នៅ​ប្រអប់ជើង

Erling Haaland ត្រូវបានប្ដូរជំនួសនៅវគ្គទីមួយក្នុងការស្មើ 0-0 ទល់នឹង Borussia Dortmund ដោយសារតែខ្សែប្រយុទ្ធរូបនេះ មានអាការក្តៅខ្លួន និងប៉ះទង្គិចប្រអប់ជើង។ នេះបើយោងតាមការបញ្ជាក់របសលោក Pep Guardiola អ្នកចាត់ការរបស់ Manchester City។

នៅពេលត្រូវបានសួរថា តើការរបួសនេះធ្ងន់ធ្ងរឬយ៉ាងណា លោក Guardiola បាននិយាយថា៖ “ខ្ញុំមិនដឹងនៅពេលនេះទេ”។

Haaland បានស៊ុតបញ្ចូលទីបំបែកកំណត់ត្រា 22 គ្រាប់ក្នុង 15 ប្រកួតសម្រាប់ City ។ ប៉ុន្តែពេលប៉ះ Dortmund យប់មិញ គេប៉ះបាល់តែ 13 ដងប៉ុណ្ណោះ និងការទាត់ 1 ដងត្រូវបានរារាំង ក្នុងវគ្គទីមួយ មុនពេលត្រូវបានជំនួសដោយ Joao Cancelo នៅម៉ោងសម្រាក។

លោក Guardiola បានបន្តថា៖ “[មាន] រឿងបី។ ខ្ញុំឃើញគាត់ហត់ណាស់។ ទីពីរ គាត់មានជំងឺគ្រុនផ្តាសាយបន្តិច ដូចជា Joao ដែរ”។ “បន្ទាប់មកទីបី គាត់បានមានការប៉ះទង្គិចប្រអប់ជើង។ នោះហើយជាមូលហេតុដែលគាត់មិនអាចលេងក្នុងវគ្គទីពីរ។ ខ្ញុំបាននិយាយជាមួយ [គ្រូពេទ្យ] នៅវគ្គទីមួយ ហើយពួកគេមានការព្រួយបារម្ភបន្តិច ប៉ុន្តែខ្ញុំឃើញគាត់ដើរធម្មតា។”

City នឹងទៅជួបក្រុម Leicester ក្នុង Premier League នៅថ្ងៃសៅរ៍ ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង