×

Ronaldo ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មកហ្វឹកហាត់​ជា​ធម្មតាវិញ

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានអនុញ្ញាតឱ្យ Cristiano Ronaldo ត្រលប់មកហ្វឹកហាត់ជាធម្មតាវិញ មុនការប្រកួតនៃក្របខណ្ឌ Europa League ជាមួយក្រុម FC Sheriff នៅពាក់កណ្ដាលសប្ដាហ៍នេះ។

Ronaldo បានត្រលប់មកហ្វឹកហាត់វិញជាមួយក្រុមឈុតធំ បន្ទាប់ពីត្រូវបានហ្វឹកហាត់តែម្នាក់ឯង ចាប់តាំងពីការឈ្លោះប្រកែកជាមួយ Ten Hag ។

អ្នកកាសែត Chris Wheeler និង Rob Dawson បានបង្ហាញថា ជំនួបរវាង Ten Hag និង Ronaldo បានទទួលផ្លែផ្កា។ អ្នកចាត់ការសញ្ជាតិហុល្លង់ បានទាមទារការសូមអភ័យទោសពីម្ចាស់ពានរង្វាន់ Ballon d’Or 5 សម័យកាល ដើម្បីឱ្យត្រឡប់មកប្រកួតជាមួយ FC Sheriff ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថាតើលោក Ten Hag នឹងដាក់ Ronaldo ក្នុងជម្រើស 11 នាក់ ឬក៏យ៉ាងណានោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង