×

Man Utd និង Liverpool នឹងមាន​កាលវិភាគ​ដ៏​ចង្អៀត​ជាងគេ ក្រោយចប់ World Cup

Manchester United និង Liverpool នឹងមានការប្រកួតជាប់ៗគ្នា ក្នុងកាលវិភាគដ៏មមាញឹកបំផុត ក្នុងអំឡុងពេលពិធីបុណ្យណូអែល ក្រោយព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា បញ្ចប់នាថ្ងៃទី 18 ធ្នូ។

ក្រុមអង់គ្លេសទាំងពីរ នឹងត្រូវលេង 3 ប្រកួតក្នុងរយៈពេលត្រឹមតែ 7 ថ្ងៃប៉ុណ្ណោះនៅពេលដែល Premier League ចាប់ផ្តើមឡើងវិញ ក្នុងខែធ្នូ។ ក្រុមទាំងពីរ នឹងមានពេលតិចជាង 55 ម៉ោងបើធៀបនឹងគូប្រជែងក្នុងលីគ ក្នុងការរៀបចំក្រុមចន្លោះពីការប្រកួតមួយទៅការប្រកួតមួយ។

ការប្រកាសអំពីកាលវិភាគប្រកួតអំឡុងបុណ្យណូអែល និងឆ្នាំថ្មីឆ្នាំសាកលរបស់ស្ថាប័ន Premier League បានបង្ហាញថា នៅថ្ងៃទី 26 ខែធ្នូ ពោលគឺ 8 ថ្ងៃបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា Spurs នឹងធ្វើការប្រកួតមុនគេក្នុងចំណោមក្រុមកំពូលទាំង 6 ដែលត្រូវប្រកួតជាមួយ Brentford ក្នុងថ្ងៃ Boxing Day។ Arsenal ចាប់ផ្តើមនៅពេលក្រោយទល់នឹង West Ham ។ Chelsea នឹងត្រូវបានសម្រាក 1 ថ្ងៃបន្ថែមទៀត មុនប៉ះ Bournemouth នៅថ្ងៃទី 27 ខែ ធ្នូ។ ការប្រកួតរបស់ Manchester City ទល់នឹង Leeds United នឹងធ្វើឡើងនៅថ្ងៃទី 28 ខែធ្នូ។

ក្រុមបិសាចក្រហម Man Utd នឹងប្រកួតជាមួយ Nottingham Forest នៅថ្ងៃទី 27 ខែធ្នូ មុនពេលធ្វើដំណើរទៅ Wolves នៅថ្ងៃឆ្លងឆ្នាំសាកល។ កូនក្រុមរបស់លោក Erik ten Hag នឹងមានពេលតែពីរថ្ងៃប៉ុណ្ណោះ មុនពេលពួកគេត្រូវជួបក្រុម Bournemouth នៅថ្ងៃទី 3 ខែមករា ឆ្នាំ2023។

Liverpool ដែលបច្ចុប្បន្នស្ថិតនៅលេខ 8ក្នុងតារាង EPL នឹងប្រកួត ជាមួយ Aston Villa នៅថ្ងៃ Boxing Day។ កូនក្រុមរបស់លោក Jurgen Klopp នឹងត្រូវជួបជាមួយក្រុម Leicester ក្នុងរយៈពេល 4 ថ្ងៃបន្ទាប់ ហើយនឹងទៅជួប Brentford នៅថ្ងៃទី 2 ខែមករា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង