pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Spurs ត្រូវបាន​ត្រឹមស្មើ​នៅប្រកួតចុងក្រោយ ដើម្បី​ឡើង​ទៅវគ្គ16ក្រុម UCL

Tottenham Hotspur ត្រូវការយ៉ាងហោចណាស់ស្មើក្នុងទីក្រុង Marseille ក្នុងការប្រកួតចុងក្រោយក្នុងពូល D នៃក្របខណ្ឌ Champions League ដើម្បីទទួលបានកៅអីមួយក្នុងវគ្គចាញ់ធ្លាក់ បន្ទាប់ពីពួកគេ បានស្មើជាមួយ Sporting Lisbon កាលពីយប់មិញ។

ការទទួលជ័យជម្នះនឹងធានាបានកៅអីមួយក្នុងវគ្គ 16 ក្រុមចុងក្រោយសម្រាប់ Spurs ប៉ុន្តែពួកគេ ត្រូវបានបដិសេធដោយ VAR នៅពេលដែលការទាត់បញ្ចូលទីរបស់ Harry Kane ត្រូវបានច្រានចោលដោយសារបាល់ Offside ជាមួយនឹងអ្នកចាត់ការ Antonio Conte បានកាតក្រហមនៅចុងម៉ោងនៃការប្រកួត។

អតីតកីឡាករវ័យក្មេងរបស់ Spurs កីឡាករ Marcus Edwards បានផ្តល់គ្រាប់បាល់នាំមុខឱ្យ Sporting នៅនាទីទី 22 ខណៈក្រុមរបស់លោក Conte លេងមិនបានល្អក្នុងវគ្គទីមួយ។ Spurs មានភាពប្រសើរឡើងច្រើន បន្ទាប់ពីការសម្រាក ប៉ុន្តែពួកគេបានអរគុណអ្នកចាំទី Hugo Lloris ពីការស៊ុតយ៉ាងល្អពីកីឡាករបម្រុង Flavio Nazinho របស់ Sporting ។

Rodrigo Bentancur បានតែតបញ្ចូលទីពេលសល់ 10 នាទីចុងក្រោយ ដើម្បីយកគ្រាប់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ។ ចំណែក Kane គិតថា គ្រាប់បាល់ចុងម៉ោងរបស់ខ្លួនគឺជាគ្រាប់ជ័យជម្នះ តែ VAR បានបដិសេធ។

លទ្ធផលនេះ បានធ្វើឱ្យ Spurs ឈរនៅលេខ 1 និងមានគម្លាតតែ 2 ពិន្ទុប៉ុណ្ណោះពីក្រុមលេខ 4 Marseille ដែលត្រូវជួបគ្នានៅប្រកួតចុងក្រោយ។ ដោយ Sporting និង Frankurt មាន 7 ពិន្ទុដូចគ្នា ដូច្នេះ Spurs ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង