×

Klopp ប្រាប់​កូនក្រុម​ថាកុំសប្បាយ​ភ្លេចខ្លួន​ដោយ​គ្រាន់តែ​ឡើង​ទៅវគ្គ16ក្រុម UCL

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ការឡើងទៅកាន់វគ្គចាញ់ធ្លាក់ នៃក្របខណ្ឌ Champions League មិនទាន់ជាការអបអរសម្រាប់កូនក្រុមរបស់លោកនោះទេ បន្ទាប់ពីក្រុមរបស់គាត់ បានធានាកៅអីមួយក្នុងវគ្គ 16 ក្រុមចុងក្រោយ។

ក្រុមហង្សក្រហម ដែលបានជួបការនូវឧបសគ្គនៃការធ្លាក់ចុះចាប់តាំងពីដើមរដូវកាលនៅ Premier League បានឡើងពីពូល A ទៅកាន់វគ្គបន្ត នៅពេលដែលពួកគេ បានយកឈ្នះ Ajax ក្នុងទីក្រុង Amsterdam ដោយលទ្ធផល 3-0 ។

Mohamed Salah ស៊ុតបញ្ចូលទីនាំមុខសម្រាប់ Liverpool នៅនាទីទី42 ក្នុងវគ្គទីមួយ។ ចូលវគ្គទីពីរ បានត្រឹមតែ 4 នាទី Darwin Nunez បានផ្ដល់ការនាំមុខគ្រាប់ទីពីរ ដោយសារតែតពីការ Cross បាល់ជ្រុងរបស់ Andy Robertson ។ មួយសន្ទុះក្រោយមក ខ្សែបម្រើជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំ Harvey Elliott បន្ថែមគ្រាប់ទី 3 ដោយការបញ្ជូនរបស់ Salah ។

នេះជាការដណ្តើមបានកៅអីមួយក្នុងវគ្គ 16 ក្រុមចុងក្រោយក្នុង 6 រដូវកាលជាប់ៗ គ្នារបស់ Liverpool ។ ប្រកួតក្រោយ ជាការជួបគ្នាជាមួយ Napoli ដែលជាក្រុមឈរ 1 ក្នុងពូល ដែលនាំមុខ Liverpool ចំនួន 3 ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង