×

Haaland អាចនឹង​ចូលលេង​ទល់នឹង Leicester បានបន្ទាប់​ពី​ការស្កេន​លើ​ប្រអប់ជើង

យោងតាមកាសែត Daily Star ខ្សែប្រយុទ្ធ Erling Haaland បានទទួលការធ្វើតេស្តលើរបួសត្រង់ប្រអប់ជើងរួចរាល់ នៅទីក្រុង Manchester កាលពីថ្ងៃពុធ ដែលលទ្ធផលបង្ហាញថា កីឡាករន័រវែសរូបនេះ មិនមានបញ្ហាចោទធ្ងន់ធ្ងរនោះទេ។

Haaland ត្រូវបានឃើញដើរចូលទៅក្នុងមន្ទីរពេទ្យ ដែលនៅជិតកន្លែងហ្វឹកហាត់របស់ Manchester City មុនពេលដែលគេបានឆ្លងកាត់ការធ្វើតេស្តប្រហែលមួយម៉ោង។ Haaland បានចាកចេញពីអគារជាធម្មតា ដែលនេះជាដំណឹងល្អមួយ ខណៈដែលក្រុមរបស់គេត្រៀមជួបក្រុម Leicester City នៅកីឡដ្ឋាន King Power នៅថ្ងៃសៅរ៍ខាងមុខនេះ។

មកទល់ពេលនេះ ខ្សែប្រយុទ្ធន័រវេសរូបនេះ បានស៊ុតបញ្ចូលទីបាន 17 គ្រាប់ក្នុង 11 ប្រកួតក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ បន្ទាប់ពីផ្ទេរពីក្លិប Borussia Dortmund ក្នុងតម្លៃ 51 លានផោន។

គួររំឭកថា Haaland ត្រូវបានដកចេញនៅវគ្គទីមួយ អំឡុងពេលដែល Man City ស្មើ 0-0 ជាមួយ Borussia Dortmund ក្នុងក្របខណ្ឌ Champions League កាលពីពាក់កណ្ដាលសប្ដាហ៍។ ក្រោយចប់ការប្រកួត លោក Pep Guardiola បានបញ្ជាក់ថា វាជាការប្រុងប្រយ័ត្នព្រោះ Haaland មានជំងឺ និងមានការប៉ះទង្គិចប្រអប់ជើងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង