×

គ្រូ Man Utd បង្ហើប​ពី​តំបន់​ដែល​ត្រូវពង្រឹង​នៅក្នុង​ទីផ្សារ​ដោះដូរ​ខែមករា​ខាងមុខ

លោក Erik ten Hag បានបង្ហាញពីតម្រូវការសម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករា ឆ្នាំ 2023 នៅក្នុងបទសម្ភាសន៍ ក្រោយការទទួលជ័យជម្នះលើក្រុម West Ham United ដោយលទ្ធផល 1-0 នៅកីឡដ្ឋាន Old Trafford ។

ការតែតបញ្ចូលទីរបស់ Marcus Rashford បានផ្ដល់ 3 ពិន្ទុយ៉ាងសំខាន់សម្រាប់ក្រុមម្ចាស់ផ្ទះ។ ចំណែកការសង្គ្រោះ ដ៏អស្ចារ្យរបស់ David de Gea បានទទួលការកោតសរសើរពីលោក Ten Hag ប៉ុន្តែអ្នកចាត់ការហុល្លង់រូបនេះ មើលឃើញពីតំបន់ដែលត្រូវពង្រឹងនៅក្នុងទីផ្សារដោះដូរខែមករាខាងមុខនេះ។ នៅក្នុងបទសម្ភាស ក្រោយការប្រកួត គាត់បាននិយាយថា៖

“ខ្ញុំពិតជារីករាយជាមួយនឹងការអភិវឌ្ឍរបស់ Diogo [Dalot]។ ខ្ញុំគិតថាតួនាទីការពាររបស់គាត់កំពុងកើនឡើងពីមួយប្រកួតទៅ មួយប្រកួត។”

“Man United ត្រូវការខ្សែការពារល្អពីរនាក់ (ឆ្វេង និងស្តាំ ) ព្រោះយើងមានការប្រកួតជាច្រើនទៀត៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង