×

Eddie Howe គិតថា Newcastle នៅមាន​ចន្លោះ​ប្រហោង​ដែលត្រូវ​កែតម្រូវ

លោក Eddie Howe បានអះអាងថា Newcastle United មិនទាន់សម្រេចបានអ្វីនៅឡើយទេ ខណៈបច្ចុប្បន្ន ក្រុមសារិកាព្រៃ កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 4 នៃក្របខណ្ឌ Premier League ។

Newcastle បានទទួលជ័យជម្នះ 4-0 កាលពីថ្ងៃសៅរ៍លើក្រុម Aston Villa នៅកីឡដ្ឋាន St James’ Park ដោយមាន 24 ពិន្ទុពីការប្រកួតចំនួន 13 ដំបូងរបស់ពួកគេ និងមានកំណត់ត្រាការពារដ៏ល្អបំផុត។

ក្នុងរយៈពេលដូចគ្នាកាលពីរដូវកាលមុន នៅពេលដែល Howe មិនទាន់ចូលកាន់តំណែងអ្នកចាត់ការទូទៅ ពួកគេបានស្ថិតនៅបាតតារាង ដោយមាន 6 ពិន្ទុ។

លោក Howe បាននិយាយថា៖ “យើងត្រូវការកែលម្អជាច្រើនកន្លែង ទាំងបុគ្គល និងក្រុមទាំងមូល។ ការប្រកួតប្រជែងមានកម្រិតខ្ពស់ណាស់ ហើយប្រសិនបើយើងបណ្ដោយ យើងនឹងពិបាក។ ទោះបីជាខ្ញុំចង់ឱ្យកីឡាកររីករាយជាមួយលទ្ធផលនេះក៏ដោយ ក៏ខ្ញុំចង់ឱ្យពួកគេផ្ដោតលើបញ្ហាប្រឈមមុខដែលយើងនឹងត្រូវជួប។”

Callum Wilson ដែលត្រូវបានឃ្លាំមើលដោយគ្រូបង្វឹកអង់គ្លេស Gareth Southgate បានបើកការស៊ុតបាល់ប៉េណាល់ទីនៅវគ្គទីមួយ។ Wilson ស៊ុតបញ្ចូលទីគ្រាប់ទីពីរ ជាមួយនឹងការតែតនៅនាទីទី 56 ។ គ្រាប់បាល់របស់ Joelinton និង Miguel Almiron ធ្វើបាន 4-0 លើ Aston Villa ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង