×

ការសិក្សាមួយ​បង្ហាញថា Man City ជាក្រុម​ថ្លៃបំផុត នៅអឺរ៉ុប

Manchester City ស្ថិតក្នុងចំណាត់ថ្នាក់លេខ 1 ក្នុងចំណោមលីគធំៗនៅអឺរ៉ុប សម្រាប់ក្រុមដែលមានតម្លៃថ្លៃបំផុត (Starting XI) គិតមកទល់ពេលនេះ។

ម្ចាស់ជើងឯក Premier League រដូវកាលមុន គិតជាមធ្យម មានតម្លៃប្រហែល 560 លានផោន។ នេះបើយោងតាមការសិក្សារបស់ CIES ។

ក្រុមរបស់លោក Pep Guardiola បានទិញកីឡាករ ដែលមានតម្លៃចន្លោះពី 50លានផោន ទៅ 60 លានផោន។ លើកលែងតែ Jack Grealish ដែលបានផ្ទេរពី Aston Villa ក្នុងតម្លៃ 100 លានផោនកាលពីរដូវកាលមុន។

គូប្រជែងក្នុងស្រុក Manchester United ស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង 3 ។ ការផ្ទេររបស់ Antony ក្នុងតម្លៃ 86 លានផោន, Casemiro នៅប្រហែល 70 លានផោន និង Lisandro Martinez ក្នុងតម្លៃ 51 លានផោន បានធ្វើឡើងតម្លៃរបស់ក្រុមបិសាចក្រហម កើនដល់ 413 លានផោន។

សូមជម្រាបថា តម្លៃនេះ គឺគ្រាន់តែជាការប៉ាន់ស្មានក្នុងការសិក្សារបស់ CIES ដែលបូកបញ្ចូលគ្នានូវតម្លៃទីផ្សាររបស់កីឡាករជម្រើស 11 នាក់ដំបូងតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង