×

Liverpool បញ្ចប់​កំណត់ត្រា​ឈ្នះ 100% របស់ Napoli នៅ UCL

Liverpool បានបញ្ចប់កំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ Napoli ជាមួយនឹងជ័យជម្នះនៅឯកីឡដ្ឋាន Anfield ដែលក្រុមហង្សក្រហម បានបញ្ចប់នៅចំណាត់ថ្នាក់លេខ 2 ក្នុងពូល A នៃការប្រកួត Champions League ។

ក្រុមរបស់លោក Jurgen Klopp បានត្រឡប់ពីការបរាជ័យក្នុងដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ដោយចាញ់ Leeds United ។ គ្រាប់បាល់របស់ខ្សែប្រយុទ្ធ Mohamed Salah និង Darwin Nunez បានបញ្ចប់ការប្រកួតមិនដែលចាញ់ 21 ប្រកួតនៃក្រុមកំពូលតារាង Serie A ផងដែរ។

កីឡាករអេហ្ស៊ីប ធ្វើបាននៅនាទីទី 85 ទៅហើយ ដើម្បីផ្ដល់គ្រាប់បាល់នាំមុខសម្រាប់ Liverpool មុនពេលដែលខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ បន្ថែមគ្រាប់ទីពីរ នៅនាទី 90 បូក 8 ទៅហើយ។

ការតែតបាល់បញ្ចូលទីរបស់ខ្សែការពារ Leo Ostigard ពីការស៊ុតបាល់ពិន័យ Free-kick ត្រូវបានច្រានចោលដោយសារបាល់ offside បន្ទាប់ពីការពិនិត្យរបស់ VAR ។ លទ្ធផលបញ្ចប់គឺ Liverpool 2 Napoli 0 ។

ទាំង Napoli និង Liverpool នឹងដឹកដៃគ្នាឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ ការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 7 ខែវិច្ឆិកា ហើយការប្រកួតជើងទីមួយ នឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ 2023 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង