×

Spurs ក្លាយជា​ក្រុមទី 4 របស់ EPL ដែលបាន​ឈាន​ទៅវគ្គ 16 ក្រុម​ចុងក្រោយ UCL

Tottenham Hotspur បានឆ្លងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ នៃការប្រកួតក្របខណ្ឌ Champions League ក្នុងនាមជាក្រុមលេខ 1 ក្នុងពូល D បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមរបស់ Pierre-Emile Hojbjerg បានផ្ដល់ជ័យជម្នះលើ Marseille ដោយលទ្ធផល 1-2 ក្នុងប្រទេសបារាំង។

Hojbjerg បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី 95 ដើម្បីធានាឱ្យក្រុមមាន់ខ្នាយមាសឈានទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅក្នុងពូល។

Spurs ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គចែកពូលក្នុងការប្រកួតនេះ ដែល Marseille បានបើកការនាំមុខមុន ដោយខ្សែការពារ Chancel Mbemba នៅចុងវគ្គទីមួយ។ ប៉ុន្តែ Clement Lenglet បានតាមស្មើនៅដើមវគ្គទីពីរវីញសម្រាប់ក្រុមភ្ញៀវ ក្នុងនាទីទី 54 ។

បរាជ័យរបស់ Marseille បានធ្វើឱ្យពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ 4 ដែលមានន័យថា ពួកគេខកខានក្នុងការប្រកួត Europa League ។

ចំណែកការបរាជ័យ 2-1 របស់ Sporting Lisbon ដោយសារ Frankfurt មានន័យថា Spurs បានបញ្ចប់នៅលើកំពូល ប៉ុន្តែ Sporting បានធ្លាក់ទៅលេខ 3 ក្នុងពូល។ ដូច្នេះ Spurs និង Frankfurt ដែលបញ្ចប់នៅលេខ 2 នឹងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Champions League។

សូមជម្រាបថា Spurs បានក្លាយជាក្រុមទី 4 ដែលបានឈានវគ្គចាញ់ធ្លាក់ពានរង្វាន់អឺរ៉ុបនេះ បន្ទាប់ពី Manchester City, Liverpool និង Chelsea បានកក់កៅអីរបស់ពួកគេនៅវគ្គបន្ទាប់រួចទៅហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង