×

Haaland នឹងត្រឡប់មកវិញ ពេល Man City ជួបជាមួយ Fulham

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បានបញ្ជាក់ថា Erling Haaland បានប្រសើរពីអាការរបួស ហើយអាចត្រលប់ទៅជួប Fulham ក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

Haaland ត្រូវបានប្ដូរចេញនៅវគ្គទី 1 នៅក្នុងការប្រកួតស្មើគ្នាជាមួយ Borussia Dortmund កាលពីសប្ដាហ៍មុន ដោយសារតែមានជំងឺ និងរបួសប្រអប់ជើង។ គេបានអវត្តមានពីជ័យជម្នះលើ Leicester City ហើយនឹងអវត្តមានពេលជួប Sevilla ក្នុងក្របខណ្ឌ Champions League នៅពាក់កណ្ដាលសប្ដាហ៍នេះផងដែរ។

លោក Guardiola បានបញ្ជាក់ដែរថា Haaland មិនអាចចូលលេងទល់នឹង Sevilla បានឡើយ។ “យើងមិនចង់ប្រថុយប្រថានទេ វាគ្មានន័យទេ។ សង្ឃឹមថាគាត់នឹងត្រលប់មកវិញពេលប្រកួតជាមួយ Fulham “។

សូមជម្រាបថា Haaland បានស៊ុតបញ្ចូលទីចំនួន 22 គ្រាប់ក្នុង 15 ប្រកួតដំបូងសម្រាប់ City ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង