អ្នកគាំទ្រ Manchester United ចំនួន 3 នាក់ដែលបានបង្កចលាចល មុនការប្រកួតរវាង Manchester United ជាមួយ Liverpool កាលពីឆ្នាំមុន ដែលត្រូវបានពន្យារពេល ត្រូវបានដាក់បម្រាម 3 ឆ្នាំហើយ។
អ្នកគាំទ្រ 2,000 នាក់បានតវ៉ានៅមុខកីឡដ្ឋាន Old Trafford ដើម្បីប្រឆាំងនឹងម្ចាស់ក្លិបដែលមិនពេញចិត្ត មុនពេលការប្រកួតជាមួយ Liverpool កាលពីខែឧសភា ឆ្នាំ 2021 ។ បន្ទាប់មក អ្នកគាំទ្ររាប់សិបនាក់ បានសម្រុកចូលទៅក្នុងកីឡដ្ឋាន ហើយបានតម្រង់ទៅកាន់ទីលាន និងបានប៉ះទង្គិចជាមួយប៉ូលិស ដែលបណ្ដាលឱ្យសមត្ថកិច្ចម្នាក់បានរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។
ឥឡូវនេះ អ្នកគាំទ្រ 3 នាក់ ត្រូវបានកាត់ទោស។ អ្នកទាំង 3 គឺគ្រាន់តែជាផ្នែកដ៏តូចមួយ នៃក្រុមអ្នកតវ៉ាចំនួន 40 នាក់ដែលត្រូវបានបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីបានសារភាពពីទង្វើរបស់ពួកគេ។
បុរសទាំង 3 នាក់ នឹងមិនអាចចូលរួមទស្សនាកីឡាបាល់ទាត់រយៈពេល 3 ឆ្នាំ៕