×

EPL Preview៖ ការប្រកួត Man City ទល់នឹង Fulham ផ្សាយបន្តផ្ទាល់នៅ MyTV យប់ស្អែកនេះ

Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fulham នៅរសៀលថ្ងៃសៅរ៍ ទី 5 ខែវិច្ឆិកា ឆ្នាំ 2022 ក្នុងការជួបគ្នានៃក្របខណ្ឌ Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 22:00 នាទីតទៅ។

ក្រុមរបស់លោក Pep Guardiola បន្តដាក់សម្ពាធទៅលើ Arsenal ដែលឈរនៅកំពូលតារាង Premier League ។

លោក Guardiola បញ្ជាក់ថា Kyle Walker និង Kalvin Phillips នឹងអវត្តមាននៅចុងសប្តាហ៍នេះ។ ចំណែក Erling Haaland នឹងអាចចូលលេងវិញ ដោយលោក Guardiola បង្ហើបថា៖ “សង្ឃឹមថាគេនឹងអាចលេងពេលប៉ះ Fulham”។

សម្រាប់ក្រុមភ្ញៀវ នៅចុងសប្តាហ៍នេះ កីឡាករ Bobby Decordova-Reid នឹងត្រូវព្យួរ។ Manor Solomonនិង Layvin Kurzawa ស្ថិតក្នុងភាពមិនច្បាស់លាស់ដោយសាររបួស។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ (4-3-3) ៖

Ederson; Stones, Akanji, Dias, Cancelo; De Bruyne, Rodri, Bernardo; Foden, Haaland, Grealish

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Fulham ដែលអាចប្រើប្រាស់ទម្រង់ (4-2-3-1) ៖

Leno; Tete, Diop, Ream, Robinson; Reed, Palhinha; Kebano, Pereira, Willian; Mitrovic

ក្រុមការងារ CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបលើសពី 3 គ្រាប់៖ Man City 3-1 Fulham ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

Chelsea ប៉ះ Arsenal ថ្ងៃទី 06 ខែវិច្ឆិកា ម៉ោង 19:00 នាទីតទៅ នៅ MyTV
Spurs ប៉ះ Liverpool ថ្ងៃទី 06 ខែវិច្ឆិកា ម៉ោង 23:30 នាទីតទៅ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង