Riyad Mahrez និង Julian Alvarez បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ ខណៈដែល Manchester City បានយកឈ្នះ Chelsea ដោយលទ្ធផល 2-0 ក្នុងក្របខណ្ឌ Premier League ដើម្បីឈានដល់ជុំទី4 ពានរង្វាន់ EFL Cup ។
ក្រុមទាំងពីរ មានឱកាសក្នុងវគ្គទីមួយ ប៉ុន្តែមិនអាចរកគ្រាប់បាន។ ចូលដល់វគ្គទីពីរ Mahrez បានស៊ុតបាល់បញ្ចូលទី ដោយ បាល់ហ្វ្រីឃីកនៅដើមវគ្គទីពីរ។ Alvarez បាន បន្ថែមគ្រាប់ទីពីរ ដើម្បីធានាជ័យជម្នះ នៅត្រឹមនាទីទី 58 ។
Manchester City បានរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងជុំទី 3 ក្រោមការដឹកនាំរបស់លោក Pep Guardiola ។
លទ្ធផលសម្រាប់ Chelsea មានន័យថា ពួកគេបានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត 7 ដងចុងក្រោយរបស់ពួកគេក្នុងកម្មវិធីប្រកួតទាំងអស់ ហើយវាមិនងាយស្រួលទេសម្រាប់ក្រុមរបស់លោក Graham Potter ខណៈដែលពួកគេ នឹងធ្វើដំណើរទៅជួបក្រុមលេខ 3 Newcastle United នៅប្រកួតបន្ទាប់សម្រាប់ក្របខណ្ឌ Premier League ៕