Arsenal ដែលជាក្រុមឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ត្រូវបានធ្លាក់ចេញពីពានរង្វាន់ EFL Cup ដោយសារថ្វីជើងរបស់ Brighton ខណៈ Tottenham Hotspur បានបរាជ័យដោយសារ Nottingham Forest គួរឱ្យភ្ញាក់ផ្អើលផងដែរ។
Eddie Nketiah បានជួយឱ្យក្រុម Arsenal នាំមុខនៅនាទីទី 20 បន្ទាប់ពីការបញ្ជូនរបស់ Reiss Nelson ។
ប៉ុន្តែ Danny Welbeck បានរកគ្រាប់តាមស្មើ 1-1 សម្រាប់ Brighton នៅនាទីទី 27 ជាមួយនឹងការទាត់បាល់ប៉េណាល៉ទី បន្ទាប់ពីគេត្រូវបានបង្កកំហុសដោយអ្នកចាំទីរបស់ម្ចាស់ផ្ទះ Karl Hein ។ នៅនាទីទី 58 Kaoru Mitoma បានផ្ដល់ការនាំមុខសម្រាប់ Brighton ហើយ Tariq Lamptey បានបន្ថែមមួយគ្រាប់ទី3 ពេលនៅសល់ 19 នាទីចុងក្រោយ។ លទ្ធផលចប់ការប្រកួត Arsenal 1 Brighton 3 ។
ដោយឡែក ក្រុម Tottenham Hotspur បានធ្លាក់ចេញពីពានរង្វាន់ EFL Cup ដោយ Nottingham Forest ដែលជាក្រុមនៅបាតតារាង EPL ។
Forest បាននាំមុខនៅនាទីទី 50 តាមរយៈការស៊ុតបាល់យ៉ាងល្អពី Renan Lodi។ 7 នាទីបន្ទាប់ កីឡាករ Jesse Lingard បានតែតបញ្ចូលទី ក្រោយការលេង Counter Attack របស់ពួកគេ។
អ្នកចាត់ការ Spurs លោក Antonio Conte បានដាក់ Harry Kane ផងដែរ ប៉ុន្តែក្រុមរបស់គាត់ ធ្វើមិនបានល្អឡើយ នៅកីឡដ្ឋាន City Ground ។ ចំណែក Forest ទទួលបានកាតក្រហមទៅលើកីឡាករ Orel Mangala ពេលនៅសល់ 15 នាទីចុងក្រោយ ប៉ុន្តែពួកគេបានរក្សាលទ្ធផល 2-0 រហូតដល់ចប់ការប្រកួត៕